Centre Khemara - Histoires de vie, Cambodge
  • HISTOIRES DE VIE
    • Raconte-moi, Maman >
      • Beyung
      • Remi Siv
    • Chansons >
      • Chantons ensemble
    • Danse >
      • Voan Savay
      • Sampeah Krou
    • Cinéma >
      • Bagages
      • FTKMF
      • Les Pépites
      • Jamais Sans Nos Enfants
      • Retour aux sources
      • Cambodian Son
      • Le Sommeil d'Or
      • L'Image manquante >
        • Rithy Panh
    • Expositions >
      • Lignes de Vie >
        • Life Line
      • Soie
      • Théâtre
  • QUEBEC
    • Montréal
    • Du Cambodge au Canada >
      • Allocution de Mme Yim
      • Autres Allocutions
    • Loi 82 >
      • Motion
      • Dépôt
      • Adoption du principe
      • Adoption
    • 19 septembre >
      • 19 sep 2017
      • 19 sep 2016
      • 19 sep 2015 >
        • discours-du-19sep
    • Commémorations >
      • Les accords de Paris 1991
      • La marche
      • 375e Montréal
  • LE CENTRE
    • KHEMARA >
      • Assemblées
      • Lancement
      • Khemara Center
    • EQUIPE >
      • Dirigeants
      • Vinita Ok
      • Channaret Srey
      • David Ker
      • Nolsina Yim
      • Sophearath Khay
    • REGLEMENTS >
      • Déontologie
    • LOGO
    • DEVENIR MEMBRE
    • HISTORIQUE >
      • Communauté Angkorienne
      • Histoires de vie Montréal
      • Colloque 2011
  • HISTOIRE
    • HIER
    • GENOCIDE >
      • AGAR
    • AUJOURD'HUI
  • CIVILISATION
    • SOCIETE
    • CULTURE >
      • Angkor
      • Bopha Devi
      • Ballet royal du Cambodge
    • NATURE
  • ខ្មែរ
    • ១៩កញ្ញា បុណ្យទក្ខិណានុប្បទាន
    • ២៨​មិនា​
    • ល្ខោនយីកេ >
      • ហោមរោង
      • Narom
    • ភាពយន្ត​
  • ÉVÈNEMENTS
    • Orientalys
    • La culture sans frontières
    • Évènements passés >
      • Portes ouvertes
      • Levée de fonds
      • Chaul Chhnam
      • Concert
      • Fundraising 2014
    • Festival cambodgien >
      • WEM2014
      • WEM2013
      • WEM2012
      • WEM2011
      • WEM2010
      • WEM2009
  • INFO
    • MEDIA
    • CONTACT >
      • UTILES
    • PARTENAIRES >
      • MAtv
Picture
Du Cambodge au Canada : nos souvenirs, nos espoirs
សង្គកថានៅថ្ងៃទី២៨​ មិនា ២០១៥
របស់លោកស្រី យីម​ ណុលស៊ីណា ប្រធានមជ្ឈមណ្ឌលខេមរា មជ្ឈមណ្ឌលប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ
ក្នុងពិធីរំលឹកខួបទី៤០ដល់ជនរងគ្រោះដោយរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងការមកដល់ប្រទេសកាណាដារបស់ប្រជាជនកម្ពុជា តាំងពី៣៥ឆ្នាំមកនេះ។
 
សូមគោរព


  • លោកស្រីកាធ្លីន វែល (Kathleen Weil) រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លក្ខណៈចម្រុះ និងសមាហរណកម្ម
  • លោកឌីមីទ្រីយ៉ូស ជីមប៊ីស (Dimitrios Jim Beis) ទីប្រឹក្សានៅសាលាក្រុងម៉ុងរេអាល់។
  • លោកអាឡង់ ដឺស៊ូសា (Alan DeSousa) អភិបាលខណ្ឌសាំងឡូរ៉ង់។
  • លោកហ្រ្វង់សេសស្កូ មីល (Francesco Miele) និង លោកអារេហ្វ សាឡឹម (Aref Salem) ទីប្រឹក្សារបស់សាលាក្រុង​ នៅខណ្ឌសាំងឡូរ៉ង់។
  • លោកតំណាងរាស្ត្រ ស្តេផាន ឌីយ៉ុង (Stéphan Dion) លោកអាឡេចហ្សង់ ប៊ូឡឺរី (Alexandre Boulerie) និងលោកអាមីរ ខាឌីរ (Amir Khadir)។
  • សហការីទាំងអស់ មិត្តភក្តិទាំងអស់ និង ក្រុម​គ្រួសារជាទីស្នេហា។
 
នៅថ្ងៃ១៧ មេសា ១៩៧៥ ផែនដីបានឈប់វិល សម្រាប់ពួកយើងទៅហើយ។ ជីវិត ក៏លែង​រស់រាន សម្រាប់ពួកយើងដែរ ។
ប្រទេសកម្ពុជា... ប្រទេសកម្ពុជាដែលយើងធ្លាប់ស្គាល់ ប្រទេសកម្ពុជាដែលយើងធ្លាប់ ស្រឡាញ់ លែងជាប្រទេសកម្ពុជាដូចពីមុនទៀតហើយ។ ជាការពិតណាស់ វាជារឿងកាលពី អតីត​កាល ប៉ុន្តែប្រៀបបានដូចជាជារឿងក្នុងពេលបច្ចុប្បន្នដែរ... វាស្ថិតនៅចិត្តរបស់ពួកយើងជានិច្ច។
 
ពួកយើងបានស្គាល់រួចហើយនូវរបបគួរឲ្យភ័យខ្លាច និងគួរឲ្យរន្ធត់ ក្នុងពេលជិត៤ឆ្នាំ។ ថ្ងៃនេះ ក្នុងពេលនេះ ពួកយើងនៅទីនេះ ចំពោះមុខអ្នកទាំងអស់គ្នា។ សហគមន៍ទាំង​មូល​នៅទីនេះ យុវជនទាំង​អស់​ក៏​នៅទីនេះដែរ។
ដោយសារតែឥស្សរជន​ម្នាក់ គឺលោកហ្សាក់ គូតួ (Jacques Couture) រដ្ឋមន្រ្តីក្រសួង អន្តោរប្រវេសន៍ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលរបស់លោក រឺណេ ឡេវេស (René Lévesque)  ក៏​ដូច​​ជា​ ដោយសារតែរដ្ឋាភិបាលកាណាដាដែរ ទើបអ្នក​ទាំង​អស់​បានមកដល់ទីនេះ កាល​ពី​៣៥​ឆ្នាំ​មុន​។ ​យើងខ្ញុំពិតជា​ជំពាក់គុណ​លោក ហ្សាក់ គូតួ និង រដ្ឋាភិបាលកាណាដា ជារៀងរហូត។ ទឹក​ដី​កាណាដា​នេះហើយ ទឹកដីកេបិចនេះហើយ ទឹកកដីនេះម៉ុងរេអាល់នេះហើយ ដែល​ពួក​យើង​ចាត់​ទុក​ដូចជាទឹកដីកំណើតរបស់យើង។
ហើយខ្ញុំសូមថ្លែងអំណរគុណចំពោះអ្វីៗគ្រប់យ៉ាងទាំងនោះ។ តាងនាមឲ្យសហគមន៍ទាំង មូល សូមអរគុណ។
 
នៅពេលដែលយើងខ្ញុំនិយាយពីការចាប់កំណើតឡើងវិញ គឺយើងនិយាយពី ការ​កើត​ឡើង​វិញ បន្តិចម្ដងៗ។ គឺថា យើង​ប្រើពេល​ជាង ៤០ឆ្នាំមកហើយ។ ខ្ញុំ​សឹង​តែ​មិន​ជឿ​ទេ​ថា​វា​យូរ​បែប​នោះ ពីព្រោះ​ថាដោយសារតែការស្លុតចិត្តវាខ្លាក្លានេះបែបនេះ ទើបម្នាក់​ៗចេះ​តែ​បន្ត​រំឭក​ពី​ហេតុ​ការណ៍​នោះ... ។ លោកអ្នកដឹងស្រាប់ហើយថា ភាពស្ងប់​ស្ងៀមស្ងាត់នេះ ពិតជា​លាន់​ឮ​ឡើង​ហ៊ឹង​ត្រចៀក គឺហ៊ឹងពេញ​ត្រចៀកតែម្ដង។
 
លុះ​ចំណេរតមក មជ្ឈមណ្ឌលខេមរានេះ ក៏បាន​ចាប់​បដិសន្ធិឡើង តែ​មិនមែន​កើត​ឡើង​ដោយ​ខ្លួនឯកឯងនោះទេ។ នៅអំឡុងទស្សវត្សទី៨០ នៅពេល​ដែល​ជនភៀស​ខ្លួន​ បាន​មក​ដល់​ដំបូងៗ​ មានស្រ្តីដ៏​ឆ្នើម មានបុរសដ៏ឆ្នើម មាន​សមាគមកម្ពុជាដ៏ឆ្នើម ដែលបាន​ផ្ដើម​និង​បន្សល់ទុក​នូវមជ្ឈមណ្ឌលខេមរា ដូច​យើង​ឃើញ​ក្នុងពេលនេះ។ ក្នុងថ្ងៃនេះ យើងខ្ញុំសូម​ធ្វើ​គារវកិច្ចចំពោះ​រៀម​ច្បង​យើង​ទាំង​អស់នោះ។
 
នៅមជ្ឈមណ្ឌលខេមរា យើងខ្ញុំប្រមូលបានសាក្សីដែលនៅរស់រានមានជីវិត និង​កូនៗ​របស់​អ្នក​ដែលសល់ពីស្លាប់បានចំនួនប្រមាណជាង៦០នាក់ តាម​រយៈគម្រោង “រឿងរ៉ាវជីវិត”  ដោយ​សហការ​ជាមួយសាកលវិទ្យាល័យកុងកកឌីយ៉ា (Université Concordia)។ ហើយ យើងខ្ញុំ​ក៏​បាន​ដឹង​ថា​អ្នក​ទាំង​នោះចេះនិយាយហើយ។ ពួកគាត់បានប្រាប់យើងថា ៖ “ពេល​នេះ​យើង​អាចនិយាយបានហើយ។ យើងអាចធ្វើបាន។ សូម​ស្ដាប់ពួក​ខ្ញុំ​និយាយចុះ”។​
 
អ្នកទាំងអស់គ្នាឃើញទេ ខណៈដែល​ជន​តក់ស្លុត​ចេញ​ផុត​ពី​អំពើ​ឃោរឃៅ គឺថាទីនេះ ខ្ញុំមិន​ត្រឹម​តែសំដៅ​តែ​​​មិត្ត​រ្វាន់ដារ មិត្ត​ជ្វីហ្វ មិត្តអារមេនីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែខ្ញុំក៏លើក​ឡើង​ផងដែរ​ពី​អ្នក​ទាំង​ឡាយ​ណា​ដែល​ទទួលរងការឈឺចាប់នៅលើភព​ផែនដីនេះ។ នៅពេលដែលអ្នក​ទាំង​នោះ​និយាយ គ្មាននរណាម្នាក់ស្ដាប់នោះទេ គ្មានសោះតែម្ដង។ តើគេត្រូវរង់ចាំ៤០ឆ្នាំសិនទើប​ ទើបនាំ​គ្នា​ធ្វើ​អ្វី​មួយ​មែនទេ ? ទេ ខ្ញុំសង្ឃឹមថាមិនមិន​ដូច្នោះ​ទេ យើងខ្ញុំ​សង្ឃឹមថាមិនយ៉ាង​នោះឡើយ។
 
ពួកយើងមានមហិច្ឆិតាយ៉ាងធំចំពោះអនាគតរបស់មជ្ឈមណ្ឌលខេមរា។ មហិច្ឆិតា​ទាំងនេះ​មិនមែនសម្រាប់តែសហគមន៍កម្ពុជាប៉ុណ្ណោះទេ... អ្នកទាំងអស់គ្នាឃើញទេ រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​មនុស្ស​ម្នាក់ៗក្នុង​សហគមន៍ដ៏តូច​មួយ ត្រូវ​បានកត់ត្រាក្នុងប្រវត្តិសាស្ត្រ​ដ៏​ធំធេង​របស់ប្រទេស​កាណាដា របស់ទីក្រុងគេបិច និងរបស់ទីក្រុងម៉ុងរេអាល់ រួច​ទៅ​ហើយ។ យើង​ទាំង​អស់​គ្នា​រួម​​គ្នា​ជា​មិត្តរវាងគ្នាទៅវិញទៅមក ទាំង​នៅ​ទីនេះ ទាំង​នៅ​នៅទី​ផ្សេងទៀត។ សព្វថ្ងៃនេះ យើងកាន់​តែ​វេញ​គ្នា​ជា​ធ្លុង​មួយ ដោយសារតែ​ព្រឹត្តិការណ៍​ថ្មីៗដែលកើតឡើងនៅជុំវិញពិភពលោក។
 
ខ្ញុំសូមបញ្ចប់សង្គកថា​នេះ​ ដោយបញ្ចូល​ពាក្យមួយឃ្លារបស់អ្នកដឹកនាំខ្សែ​ភាព​យន្ត​ខ្មែរ​សញ្ជាតិ​ បារាំង​មួយ​រូប​ គឺ​លោក​ រិទ្ធី ប៉ាន់។ ខ្ញុំយល់​ថាពាក្យមួយឃ្លានេះសង្ខេបយ៉ាង​ខ្លី​នូវ​ក្ដី​សង្ឃឹមរបស់​យើង​ គឺថា៖ សេចក្ដីស្លាប់ ទារុណកម្ម ការឈឺចាប់ មិនអាចបំផ្លាញជីវិត ការចងចាំ​ចំពោះ​បុព្វបុរសយើង ចំពោះ​ឪពុកម្ដាយយើងដែលបានចែកឋានទៅហើយនោះបាន​ឡើយ។
 
ខ្ញុំសូម​អានជូនអ្នកទាំងអស់គ្នានូវសម្រង់​ឃ្លា​នោះ ៖ «ខ្ញុំមិនបានអរគុណដល់​ម្ដាយខ្ញុំ ចំពោះ​អ្វី​ដែល​គាត់បានធ្វើ សម្រាប់​ជើងរបស់ខ្ញុំ សម្រាប់​គ្រប់យ៉ាង ចំពោះជីវិតខ្ញុំ​នេះ។ គាត់​បាន​ហៅ​ ខ្ញុំ​​ពី​ចម្ងាយ។ ហើយគាត់បានស្រែក​ប្រាប់ខ្ញុំយ៉ាង​ទាំងនេះ ៖ “រិទ្ធី នៅក្នុង ឆាកជីវិត កូន​ត្រូវ​តែ​បោះ​ជំហាន​​ទៅមុខ ទោះបីជាមានឧបសគ្គអ្វីក៏ដោយ កូនត្រូវតែដើរទៅមុខ។ នោះគឺជាបញ្ជា”។ ខ្ញុំ​លែង​បាន​​​ឃើញគាត់ជារៀងរហូត»។ ដូច្នេះ នៅពេលនេះ យើងត្រូវ​បោះជំហានទៅមុខ។ ពួក​យើង​ដើរ​ទៅ​មុខ​​រួមគ្នា ដើម្បី​​ឲ្យ​បុព្វបុរសយើងនៅតែស្ថិតស្ថេរជារៀងរហូត។ ប៉ុន្តែ​យើង​ក៏​គិត​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ ដែលនឹងត្រូវកសាងសង្គមនេះ។ ដូចសម្ដី​របស់​អ្នក​ រួច​ផុត​ពី​សេចក្ដី​ស្លាប់​នៅ​ជំរំ ពិឃាដ​ អៅស្វ៊ីត (Auschwitz)​ ដែល​មាន​ប្រសាសន៍​ថា “សូម​កុំ​ធ្វើ​ឲ្យ​អតីតកាល​ក្លាយ​ទៅ​ជា​អនាគត​កាល​ដល់​កូនចៅ​ជំនាន់ក្រោយរបស់យើង”។
 
សូមអរគុណ


Picture
du 26 au 28 mars : Exposition « Lignes de vie »
Photo
28mars-yim_nolsina-commemoration_kh.pdf
File Size: 1770 kb
File Type: pdf
Télécharger le fichier

Photo
Photo
Photo
Photo
Photo

PROGRAMMATION (FR)

DU CAMBODGE AU CANADA : NOS SOUVENIRS, NOS ESPOIRS 
Le samedi 28 mars, de 9 h à 22 h, au Centre des loisirs de Saint-Laurent
1375, rue Grenet, Saint-Laurent, métro Côte-Vertu, bus 128
ENTRÉE LIBRE ET GRATUITE POUR TOUS

public_programmation_-_khmer_kh.pdf
File Size: 159 kb
File Type: pdf
Télécharger le fichier

public_programmation_28mars-FR.pdf
File Size: 447 kb
File Type: pdf
Télécharger le fichier

ពីប្រទេសកម្ពុជាមកដល់ប្រទេសកាណាដា៖ អនុស្សាវរីយ៍ និងក្តីសង្ឃឹ

ថ្ងៃសៅរ៍ ទី២៨ ខែមិនា ឆ្នាំ២០១៥



ពីម៉ោង ៩:00 ព្រឹកដល់ម៉ោង ១០:00 យប់
ទីកន្លែង៖Centre des loisirs de Saint-Laurent
1375, rue Grenet, Saint-Laurent
មធ្យោបាយធ្វើដំណើរ៖
មេត្រូ (Métro)៖ ស្ថានីយ Côte-Vertu (ខ្សែពណ៌ទឹកក្រូច / Ligne orange)
រថយន្តក្រុងលេខ ១២៨ (Bus 128)
ចូលដោយសេរី ឥតគិតថ្លៃ


ភ្ញៀវកិត្តិយស
●លោកស្រី Kathleen Weil តំណាងរាស្រ្តមណ្ឌល Notre-Dame-de-Grâce និងជារដ្ឋមន្រ្តីក្រសួងអន្តោរប្រវេសន៍ខេត្តកេបិច
●លោក Dimitrios Jim Beis អភិបាលខ័ណ្ឌ Pierrefonds-Roxboro, សមាជិកគណៈកម្មាធិការប្រតិបត្តិប្រចាំខុទ្ទកាល័យលោកអភិបាលក្រុងម៉ុងរេអាល់ និងជាទីប្រឹក្សាក្រុងទទួលបន្ទុកផែ្នកផ្គុតផ្គង់ ផែ្នកកីឡា និងកំសាន្ត និងផែ្នកសហគមន៍ជាតិសាសន៍ដើមផ្សេងៗ
●លោក Alan DeSousa អភិបាលខ័ណ្ឌ Saint-Laurent
●លោក Francesco Miele ទីប្រឹក្សាក្រុងប្រចាំខ័ណ្ឌ Saint-Laurent
●លោក Aref Salem ទីប្រឹក្សាក្រុងប្រចាំខ័ណ្ឌ Saint-Laurent
●លោក Stéphane Dion តំណាងរាស្រ្តមណ្ឌល Saint-Laurent-Cartierville ប្រចាំសភាកាណាដា
●លោក Alexandre Boulerice តំណាងរាស្រ្តមណ្ឌល Rosemont-La Petite-Patrie ប្រចាំសភាកាណាដា
●លោក Amir Khadir តំណាងរាស្រ្តមណ្ឌល Mercier ប្រចាំសភាខេត្តកេបិច
ពិធីករ-ពិធីការនី
កញ្ញា សាផន កណ្ណិកា
លោក កង ទីតូ
លោក Mahmoud Fakhriddin

កម្មវិធីរំលឹកខួបអនុស្សាវរីយ៍
ពីម៉ោង ៩:00 ដល់ ម៉ោង៩:១៥ : ការមកដល់ និងបដិសណ្ឋារកិច្ចភ្ញៀវកិត្តយស និងសាធារណជន
ម៉ោង ៩:៣0 : សុន្ទរកថាស្វាគមន៍ និងការគោរពភ្លេងជាតិកម្ពុជា និងកាណាដា
ម៉ោង ៩:៣៥ : ព្រះសង្ឃសូត្រមន្តចំរើនពរ
ម៉ោង ៩:៥0 : ភ្ញៀវកិត្តិយសថ្លែងសុន្ទរកថា (លោកស្រី Kathleen Weil, លោក Dimitrios Jim Beis, លោក Alan DeSousa, លោក Stéphane Dion, លោក Alexandre Boulerice និងលោក Amir Khadir)
ម៉ោង ១០:០0 : សុន្ទរកថារបស់លោកស្រី ងួន ល័ក្ខស្មី ទូតសុច្ឆន្ទៈរបស់មជ្ឈមណ្ឌលខេមរា, លោកស្រី ស្រី ចាន់ណារ៉េត អនុប្រធានមជ្ឈមណ្ឌលខេមរា (ភាសាខ្មែរ) និងលោកស្រី យឹម ណុលស៊ីណា ប្រធានមជ្ឈមណ្ឌលខេមរា (ភាសាបារាំង)


ពីម៉ោង ១០:០៥ ដល់ម៉ោង ១០:៣០ : សំរាកពិសារកាហ្វេ

ពីម៉ោង ១០:៣0 ដល់ ម៉ោង ១១:៣០
ជាន់ផ្ទាល់ដី- បន្ទប់ Marcel-Laurin និងបន្ទប់ Simon-Major
បទបង្ហាញទី១ : កិច្ចផ្លាស់ប្តូរយោបល់គ្នារវាងមនុស្សវ័យខុសគ្នា
«លោក FONKi និងសិល្បៈគំនូរបាញ់លើជញ្ជាំង»
បទបង្ហាញទី២: កិច្ចពិភាក្សាតុមូលស្តីពីអក្សរសិល្បិ៍ខ្មែរ
«ពាក្យពេចន៍សរសេរ និងនិយាយ៖ ប្រវត្តិសាស្រ្តប្រទេសកម្ពុជាតាមរយៈអក្សរសិល្បិ៍»

ពីម៉ោង ១១:៣0 ដល់ ម៉ោង ១២:៤៥
ជាន់ផ្ទាល់ដី- បន្ទប់ Marcel-Laurin និងបន្ទប់ Simon-Major
បទបង្ហាញទី៣ : កិច្ចពិភាក្សាតុមូលស្តីពីប្រវត្តិជីវិត
«មរតកអតីតៈកាល»
ពីម៉ោង ១:០០ រសៀល ដល់ ម៉ោង ២:១៥ រសៀល : សំរាកពិសារអាហារថ្ងៃត្រង់

ពីម៉ោង ២:១៥ រសៀល ដល់ ម៉ោង ៣:៣០ រសៀល
ជាន់ផ្ទាល់ដី- បន្ទប់ Marcel-Laurin និងបន្ទប់ Simon-Major
បទបង្ហាញទី៤ : បញ្ចាំងខ្សែរភាពយន្ត និង កិច្ចពិភាក្សាតុមូល
«មិនអាចគ្មានកូនៗរបស់ពួកយើងបានឡើយ !»
ជាន់ទី១- បន្ទប់ l'Étoile d'or
បទបង្ហាញទី៥ : សកម្មភាពបង្ហាត់បង្ហាញ
«ល្ខោនយីកេ»

ពីម៉ោង ៣:៣០ រសៀល ដល់ ម៉ោង ៤:០០ រសៀល : សំរាកពិសារកាហ្វេ

ពីម៉ោង ៤:០០ រសៀល ដល់ ម៉ោង ៥:១៥ រសៀល
ជាន់ផ្ទាល់ដី- បន្ទប់ Marcel-Laurin និងបន្ទប់ Simon-Major
បទបង្ហាញទី៦ : កិច្ចពិភាក្សាតុមូល
«ប្រទេសខ្ញុំជារដូវធ្លាក់ទឹកកក...!»
ជាន់ទី១- បន្ទប់ l'Étoile d'or
បទបង្ហាញទី៧ : សកម្មភាពបង្ហាត់បង្ហាញ
«ប្រវត្តិសូត្រខ្មែរ»

ពីម៉ោង ៦:៣០ ល្ងាច ដល់ ម៉ោង ១០:០០ យប់ : មានលក់ម្ហូបអាហារ និងភេសជ្ជៈ

ជាន់ផ្ទាល់ដី- បន្ទប់ Marcel-Laurin និងបន្ទប់ Simon-Major
ពីម៉ោង ៧:០0 យប់ ដល់ ម៉ោង ៧:១០ យប់លក់សំបុត្រចាប់ឆ្នោតផ្សងសំណាង
ពីម៉ោង ៧:១0 យប់ ដល់ ម៉ោង ៧:៣០ ល្ងាចរាត្រីរាំកំសាន្តជាមួយតន្រ្តីសូឡូ នាគទេព្វ
ពីម៉ោង ៧:៣0 យប់ ដល់ ម៉ោង ៧:៤០ ល្ងាចរបាំមេអំបៅ
ពីម៉ោង ៧:៤0 យប់ ដល់ ម៉ោង ៨:០០ យប់ការដើរបង្ហាញម៉ូដសំលៀកបំពាក់
ពីម៉ោង ៨:០0 យប់ ដល់ ម៉ោង ៨:២០ យប់របាំ និងតន្រ្តីយីកេ
ពីម៉ោង ៨:២0 យប់ ដល់ ម៉ោង ៩:១៥ យប់រាត្រីរាំកំសាន្តជាមួយតន្រ្តីសូឡូ នាគទេព្វ
ពីម៉ោង ៩:១៥ យប់ ដល់ ម៉ោង ៩:២៥ យប់ចាប់ឆ្នោត
ពីម៉ោង ៩:២៥ យប់ ដល់ ម៉ោង ១០:០០ យប់រាត្រីរាំកំសាន្តជាមួយតន្រ្តីសូឡូ នាគទេព្វ




Picture
MEMOIRE - HERITAGES - IDENTITES - AVENIR
Picture1. Activités interactives avec FONKi et le graffiti




Picture4. Projection Film : « Jamais sans nos enfants »








Picture
5. Théâtre Yiké
Picture
6. « Mon pays, c’est l’hiver… »
Picture
7. « La soie du Cambodge »
Picture
    AGENDA      SAMEDI 28 MARS :             SOIE DU CAMBODGE              THÉÂTRE YIKE            LIGNES DE VIE     

Nos partenaires des évènements de mars 2015:
Le Club Samaki
La pagode khmère de Rivière-des-Prairies (Société bouddhique solidarité Boussol)
La communauté Catholique Cambodgienne de Montréal

Picture
CENTRE KHEMARA
​ មជ្ឈមណ្ឌលខេមរា

Le Centre Khemara
    Montréal (Québec)  CANADA           info@khemara.org                  Message +1 (514) 312-5046         
contact

Picture

KHEMARA ខេមរា
Centre d'Histoire  
&  Civilisation Khmères

មជ្ឈមណ្ឌលប្រវត្តិសាស្រ្តនិងអារ្យធម៌ខ្មែរ
Khmer History
& Civilisation Center


À PROPOS
​​Notre équipe
Règlements
Logo
Dons
Membre

​Contact

Partenaires

​

​PLAN DU SITE
Histoires de vie
Histoire
Civilisation
Buppha Devi
ខ្មែរ 

​
​HISTORIQUE
​CAC Angkorienne
CURA - ARUC
Histoires de vie MTL 

Colloque 2011

AGENDA
Activités
​
Évènements
Festival Cambodgien
​Cinéma
​
Expositions​​

PASSÉ
​Lancement

Commémoration
La marche du 3 mai
Le 19 Septembre

​INFO
Liste de diffusion
Newsletter
​Adresses utiles

​
​PARTENAIRES

AGAR
CHORN
RIDM
MAtv

MEDIA
Communiqués
Presse
Téléchargements

​
​
​SOCIAL
​Facebook
​
Twitter
Google         

Pinterest